ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រេងសាំងលក់រាយកើនឡើង ២៥០រៀល មួយលីត្របើធៀបនឹងតម្លៃសប្ដាហ៍មុន

KPS99TV

សេចក្តីសង្ខេប

ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រេងសាំងធម្មតាលក់រាយ ៥៤០០រៀល និងម៉ាស៊ូត ៥៤៥០រៀលក្នុងមួយលីត្រ កើន២៥០រៀលធៀបនឹងថ្ងៃទី១២ ឧសភា ហើយអនុវត្តរហូតមានការជូនដំណឹងថ្មី។

តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា បានបន្តកើនឡើងសម្រាប់សប្ដាហ៍នេះ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតាមានតម្លៃ ៥,៤០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៥,៤៥០ រៀលក្នុងមួយលីត្រ។ តម្លៃទាំងពីរនេះបានកើនឡើង ២៥០ រៀលក្នុងមួយលីត្រ បើប្រៀបធៀបនឹងការប្រកាសកាលពីថ្ងៃទី ១២ ឧសភា សប្ដាហ៍មុន។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៩ ឧសភា ២០២៦ រហូតមានការជូនដំណឹងថ្មី។

ទន្ទឹមនឹងការកើនឡើងនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក៏បានបន្តដាក់ចេញវិធានការជួយសម្រួលបន្ទុកប្រជាពលរដ្ឋ តាមរយៈការឧបត្ថម្ភ និងបញ្ចុះពន្ធលើប្រេងឥន្ធនៈ។ ក្នុងនោះរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុងមួយលីត្រ និងបន្ថែមការបញ្ចុះ ១ សេនដុល្លារទៀត នៅពេលតម្លៃប្រេងអន្តរជាតិកើនលើសកម្រិតកំណត់។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានបញ្ចុះពន្ធនាំចូលដល់សូន្យ កាត់បន្ថយអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងលើប្រេងម៉ាស៊ូតពី ៤% មកសូន្យ។ ជាមួយគ្នានេះ អាករលើតម្លៃបន្ថែម (VAT) លើប្រេងសាំងក៏ត្រូវបានបន្ថយពី ១០% មក ៤% ខណៈប្រេងម៉ាស៊ូតត្រូវបានបញ្ចុះមកសូន្យផងដែរ។ វិធានការទាំងនេះមានគោលបំណងជួយទប់ស្កាត់ផលប៉ះពាល់ពីការកើនឡើងថ្លៃប្រេង និងជួយសម្រួលជីវភាពប្រជាពលរដ្ឋ៕

អត្ថបទ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…