ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន៥នាក់ ពាក់ព័ន្ធករណីប្រើអាវុធខុសច្បាប់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍ នគរបាលខេត្តព្រះសីហនុបានអន្តរាគមន៍ក្រោយទទួលព័ត៌មានអំពីការប្រើអាវុធភ្ជង់មនុស្ស នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចឃាត់ជនសង្ស័យជនជាតិចិន៥នាក់ រំដោះជនរងគ្រោះ១នាក់ និងដកហូតអាវុធខ្លី២ដើម ព្រមទាំងរថយន្ត២គ្រឿង។

ខេត្តព្រះសីហនុ៖ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមប្រើប្រាស់អាវុធភ្ជង់ជនជាតិចិនដូចគ្នា នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ភ្លាមៗ។

ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងឡោមព័ទ្ធទីតាំងកើតហេតុ។

ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចបានស្នើឱ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនព្រមសហការ និងបានដកអាវុធ ធ្វើឱ្យមានការផ្ទុះអាវុធមួយប្រាវ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៥នាក់ រំដោះជនរងគ្រោះបាន ១នាក់ និងដកហូតអាវុធខ្លីចំនួន ២ដើម ព្រមទាំងរថយន្ត ២គ្រឿង យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…