ខេត្តព្រះសីហនុ៖ មនុស្សចំនួន ៣នាក់ បានរងការពុលផ្សិត កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មាននេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់ឱ្យក្រុមការងារ បញ្ជូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះភ្លាមៗ។
ជនរងគ្រោះទាំង ៣នាក់ រួមមាន៖
១. ឈ្មោះ អេល អាសេម៉ាស អាយុ ៤៥ឆ្នាំ ភេទស្រី
២. ឈ្មោះ អូលេខ ដានីលគីន អាយុ ៥៥ឆ្នាំ ភេទប្រុស
៣. ឈ្មោះ ឃ្លៀន ដានីលគីន អាយុ ១២ឆ្នាំ ភេទប្រុស
ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមការងារ ដឹកតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព មុនបន្តបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕
ដោយ៖ ប៉ៃ សុឃីម














