ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។
ការបញ្ចប់តំណែងបានធ្វើឡើងតាមរយៈអនុក្រឹត្យដាច់ដោយឡែកពីរគ្នាចំនួនពីរនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
អនុក្រឹត្យទាំងពីរមិនបានបញ្ជាក់មូលហេតុនៃការបញ្ចប់មុខតំណែងទេ។ សារព័ត៌មានបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលភ្ជាប់ករណីនេះទៅនឹងការបង្ក្រាបការឆបោកតាមអនឡាញមិនមានប្រសិទ្ធភាព។ ការលើកឡើងនេះមិនមែនជាមូលហេតុផ្លូវការដែលមាននៅក្នុងអនុក្រឹត្យ ឬជាសេចក្តីសម្រេចថាមានពិរុទ្ធភាពទេ៕ ដោយ៖ ឡាយ កុល












