នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញទីតាំងសង្ស័យក្លែងឯកសារធ្វើដំណើរអន្តរជាតិ ក្នុងការត្រួតពិនិត្យរដ្ឋបាលលើជនបរទេស ហើយបាននាំបុរសជនជាតិចិន៥នាក់ទៅស៊ើបអង្កេត។
សម្ភារដែលសមត្ថកិច្ចបានដកហូតនៅផ្ទះមួយក្នុងប្រតិបត្តិការនេះ រួមមាន៖ លិខិតឆ្លងដែនចិនសង្ស័យក្លែងក្លាយ៤៨ក្បាល បណ្ណការងារជនបរទេស៤៥កាត ត្រា៥ ស្ទិកឃ័របញ្ជាក់សុពលភាពទិដ្ឋាការមួយចំនួន កុំព្យូទ័រយួរដៃ តាំប៉ុង និងទឹកថ្នាំត្រា។


តាមការស៊ើបអង្កេតបឋមរបស់នគរបាល បុគ្គលពាក់ព័ន្ធត្រូវបានសង្ស័យក្លែង និងកាន់កាប់ឯកសារសាធារណៈ។ តាមសេចក្តីរាយការណ៍នៅពេលនោះ ជនសង្ស័យ៥នាក់ និងសម្ភារដកហូត ត្រូវបានប្រគល់ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធីច្បាប់។






