ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wenbin បានបង្ហោះសារលើ Facebook នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តែងការសាទរ និងគាំទ្រយ៉ាងមុតមាំចំពោះវិធានការរឹងមាំរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
សារនេះត្រូវបានផ្សព្វផ្សាយជាភាសាខ្មែរ និងអង់គ្លេស។








