ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទៅចូលរួមវេទិកា RCEP ប្រចាំឆ្នាំ២០២៦ (2026 RCEP Forum) ដែលរៀបចំឡើងនៅទីក្រុង Huangshan នៃសាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះ គឺជាព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់មួយ ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងបណ្តាប្រទេសសមាជិក RCEP។
ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសចិន ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគធំៗជាច្រើន នៅទីក្រុង Suzhou និងទីក្រុង Shenzhen ផងដែរ។
ជំនួបទាំងនេះ មានគោលបំណងទាក់ទាញវិនិយោគិន បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុ ទៅកាន់ដៃគូអន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម









