ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបនយោបាយឈ្នះ ឈ្នះកោះកុង

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត បានចូលរួមពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះកោះកុង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា។

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា បណ្តាអង្គទូតបរទេស មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ទៀត។
អត្ថបទ ៖ ង៉ែត ពិសាន្ដ
រូបភាព ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…