ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បណ្ដាញសង្គមជាអាវុធមុខពីរ មានទាំងផលវិជ្ជមាន និងផលអវិជ្ជមាន

KPS99TV

សេចក្តីសង្ខេប

គិន ភា ពិពណ៌នាបណ្ដាញសង្គមជាអាវុធមុខពីរ៖ អាចផ្សាយព័ត៌មានក្លែង តុលាការអារម្មណ៍ គំរាមឆបោក ប៉ុន្តែក៏ចែកចំណេះដឹង ធុរកិច្ចនិងផ្តល់សំឡេងអ្នកទន់ខ្សោយ។ លោកថាផលល្អអាក្រក់អាស្រ័យការប្រើនិងគ្រប់គ្រង ហើយសុំប្រើដោយវិចារណញាណនិងទទួលខុសត្រូវ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បណ្ដាញសង្គមជាពិសេសហ្វេសប៊ុក ប្រៀបដូចជាអាវុធមុខពីរ ៖

ពីជ្រុងអវិជ្ជមាន, បណ្ដាញសង្គមអាចបង្កភាពវឹកវរឬបំពុលសង្គមតាមរយៈព័ត៌មានក្លែងក្លាយឬសាច់រឿងប្រឌិតផ្សេងៗ រំខានដល់កិច្ចប្រតិបត្តិការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចតាមរយៈការដើរតួជាតុលាការមហាជនដែលកាត់ក្ដីដោយអារម្មណ៍ គ្មាននីតិវិធី គ្មានការស្រាវជ្រាវ និងខ្វះភស្តុតាងគ្រប់ជ្រុងជ្រោយ និងជាមធ្យោបាយដែលជនទុច្ចរិតប្រើប្រាស់ដើម្បីសម្លុត គំរាម និងឆបោក ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

ពីជ្រុងវិជ្ជមាន, បណ្ដាញសង្គមជាទីកន្លែងចែករំលែកព័ត៌មាននិងចំណេះដឹង ចាត់ចែងការងារ ដោះដូរពាណិជ្ជកម្ម ពង្រីកបណ្ដាញទំនាក់ទំនង ជាអ្នកជូតទឹកភ្នែកជូនប្រជាពលរដ្ឋស្លូតត្រង់និងទន់ខ្សោយដែលគ្មានសំឡេង និងដើរតួនាទីជាស្ពានចម្លងការពិតពីប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំកំពូលដោយរំលងរបាយការណ៍លាបពណ៌ ភូតភរ និងបិទបាំងការពិតរបស់មន្ត្រីផ្លែទុរេន។

លោកបណ្ឌិតបន្ថែមថា ហេតុដូច្នេះផលប្រយោជន៍ឬគ្រោះថ្នាក់នៃបណ្ដាញសង្គម គឺអាស្រ័យទៅលើរបៀបនៃការប្រើប្រាស់និងប្រសិទ្ធភាពនៃការគ្រប់គ្រង។ ក្នុងន័យនេះ សូមបងប្អូនមេត្តាប្រើប្រាស់បណ្ដាញសង្គមប្រកបដោយមនសិការ វិចារណញាណ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនផង និងសង្គមផង តែសូមកុំបំពុលសង្គម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន៕

ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…