ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មនុស្ស១២៤នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅអគារឡាសវេហ្គាសក្រុងប៉ោយប៉ែត

KPS99TV

សេចក្តីសង្ខេប

អត្ថបទថា សមត្ថកិច្ចឃាត់មនុស្សយ៉ាងហោចណាស់១២៤នាក់នៅអគារឡាសវេហ្គាស ក្រុងប៉ោយប៉ែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការប្រើគ្រឿងញៀន។ ក្នុងការពិនិត្យទីតាំងសង្ស័យឆបោក៣កន្លែង មិនឃើញសកម្មភាពឆបោកអនឡាញ ប៉ុន្តែរកឃើញសារធាតុញៀន និងប្រគល់ជនសង្ស័យ-វត្ថុតាងឱ្យមន្ទីរប្រឆាំងគ្រឿងញៀន។

យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន១២៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅអគារឡាសវេហ្គាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៣កន្លែង។ ទោះបីមិនរកឃើញសកម្មភាពឆបោកតាមអនឡាញក៏ដោយ សមត្ថកិច្ចបានរកឃើញសារធាតុញៀន និងឃាត់ខ្លួនមនុស្ស ១២៤នាក់ នៅអគារឡាសវេហ្គាស។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…