ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-វៀតណាម ពង្រឹងភាពជាដៃគូកសិកម្ម ជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍជលផលប្រកបដោយចីរភាព

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ឌិត ទីណា និងឯកឧត្តម Trinh Viet Hung បានជួបប្រជុំទ្វេភាគីនៅវៀតណាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ ភាគីទាំងពីរបានឯកភាពជំរុញពាណិជ្ជកម្មកសិកម្ម និងប្តេជ្ញាសហការអភិរក្សធនធានជលផលសមុទ្រ គ្រប់គ្រងប្រកបដោយនិរន្តរភាព និងផ្លាស់ប្តូរបច្ចេកទេសវារីវប្បកម្ម។

វៀតណាម៖ កម្ពុជា និងវៀតណាម បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យកសិកម្ម តាមរយៈកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រី ដែលផ្តោតលើការជំរុញពាណិជ្ជកម្មកសិកម្ម ការអភិរក្សធនធានជលផល និងការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារកាន់តែខ្ពស់។

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងឯកឧត្តម Trinh Viet Hung រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានអញ្ជើញជួបប្រជុំទ្វេភាគីនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម ដោយផ្តោតលើការបង្កើនទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកសិកម្ម និងលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានប្តេជ្ញាសហការយ៉ាងជិតស្និទ្ធក្នុងការអភិរក្ស និងគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ព្រមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍លើវិស័យវារីវប្បកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម ពង្រីកទិន្នផលជលផល និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះតម្រូវការទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…