ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសវិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដោយថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា ខណៈថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡង ផែនដី និងបរិស្ថានវិទ្យា។
ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ពោលគឺនៅសល់តែប្រមាណ ៦០ថ្ងៃទៀតប៉ុណ្ណោះ។ ចំណែកលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គម មានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋ និងអក្សរសាស្ត្រខ្មែរ៕
ដោយ៖ ង៉ែត ពិសាន្ត








