ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋខ្មែរអាយុ ៦០ឆ្នាំឡើងទៅ ត្រូវស្នើថតអត្តសញ្ញាណបណ្ណថ្មីដោយអនុវត្តតាមវិធីទាំងនេះ

KPS99TV

សេចក្តីសង្ខេប

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានជូនដំណឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា ពលរដ្ឋអាយុ៦០ឆ្នាំឡើងត្រូវប្រើអត្តសញ្ញាណបណ្ណចាស់រហូតអស់សុពលភាព រួចបំពេញបែបបទធ្វើថ្មីដើម្បីទទួលបណ្ណមានសុពលភាពអចិន្ត្រៃយ៍។ ជាទូទៅប្រើតែបណ្ណចាស់ លើកលែងការផ្លាស់ប្តូរអាសយដ្ឋានឬទីតាំងរដ្ឋបាល ដែលត្រូវភ្ជាប់សៀវភៅស្នាក់នៅឬលិខិតបញ្ជាក់ទីលំនៅ។

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានជូនដំណឹងថា

«ពលរដ្ឋខ្មែរដែលមានអាយុ ៦០ឆ្នាំឡើង ត្រូវបន្តប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានស្រាប់ រហូតដល់អស់សុពលភាព ហើយត្រូវមកបំពេញបែបបទថតធ្វើថ្មីឡើងវិញ ទើបទទួលបានអត្តសញ្ញាណបណ្ណថ្មីមានសុពលភាពអចិន្ត្រែយ៍ស្រាប់ទុកប្រើប្រាស់។

ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែម ក្រៅពីអត្តសញ្ញាណបណ្ណចាស់នោះទេ។ លើកលែងតែករណីមានការផ្លាស់ប្តូរអាសយដ្ឋានថ្មី ឬអាសយដ្ឋានចាស់នោះត្រូវបានផ្លាស់ប្តូរទីតាំងភូមិសាស្ត្ររដ្ឋបាល ឧទាហរណ៍ដូចជាពីមុន សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែបច្ចុប្បន្ន សង្កាត់នោះប្តូរជា សង្កាត់ស្ទឹងមានជ័យ១ ឬ ស្ទឹងមានជ័យ២ ឬ ស្ទឹងមានជ័យ៣ ជាដើម ដែលសាមីខ្លួនត្រូវភ្ជាប់សៀវភៅស្នាក់នៅអាសយដ្ឋានថ្មីនោះ ឬលិខិតបញ្ជាក់ទីលំនៅចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលសិន ទើបអាចថតបន្តសុពលភាពបាន។
ទីកន្លែង
-ប៉ុស្តិនគរបាលរដ្ឋបាលឃុំ សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍
-ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃទីលំនៅអចិន្ត្រៃយ៍
-ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ ឬអ៉ីអន៣ មានជ័យ
-ស្នាក់ការកណ្តាល ប.ស.ស.
-នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…