ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ពេជ្រ ខាវដាង នាំយកថវិកាសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភលោកគ្រូអ្នកគ្រូបង្រៀនបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ពេជ្រ ខាវដាង តំណាងអភិបាលខេត្ត ម៉ាង ស៊ីណេត បាននាំថវិការបស់ ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រូបង្រៀនបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស នាថ្ងៃទី១៥ មិថុនា និងលើកទឹកចិត្តសិស្សឱ្យត្រៀមប្រឡងឱ្យបានល្អ។

ខេត្តព្រះសីហនុ៖ លោក ពេជ្រ ខាវដាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។

ការឧបត្ថម្ភនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបណ្តុះបណ្តាលសិស្ស ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៦។

ក្នុងឱកាសនោះ លោក ពេជ្រ ខាវដាង ក៏បានផ្តាំផ្ញើការលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ឱ្យខិតខំសិក្សា គោរពវិន័យ និងត្រៀមខ្លួនឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនាពេលខាងមុខនេះ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…