ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្មវិធី “AI+Web4” បើកឆាកនៅភ្នំពេញ ជំរុញស្ត្រី និងយុវជនឱ្យអភិវឌ្ឍសមត្ថភាពក្នុងយុគសម័យឌីជីថល

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

កម្មវិធីកិច្ចពិភាក្សាទេសចរណ៍អាស៊ី “AI+Web4” បានបើកនៅ Sofitel Phnom Penh ដោយពិភាក្សាអំពី AI សហគ្រិនភាព និងការពង្រឹងសមត្ថភាពស្ត្រីនិងយុវជន។ កម្មវិធីគ្រោងបន្តការចែករំលែកចំណេះដឹង និងរៀបចំនៅប្រទេសផ្សេងៗ។

កម្មវិធីកិច្ចពិភាក្សាទេសចរណ៍អាស៊ីក្រោមប្រធានបទ “AI+Web4” បានបើកដំណើរការជាផ្លូវការនៅសណ្ឋាគារ Sofitel Phnom Penh ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងវិស័យបច្ចេកវិទ្យា សហគ្រិន និងយុវជនជាច្រើន ដើម្បីពិភាក្សាអំពីនិន្នាការថ្មីៗនៃបញ្ញាសិប្បនិម្មិត (AI) និងការអភិវឌ្ឍឌីជីថល។

អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមផ្តោតលើភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើការពង្រឹងសមត្ថភាព សហគ្រិនភាព និងការអភិវឌ្ឍខ្លួនរបស់ស្ត្រី ដើម្បីឱ្យពួកគេអាចទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI ក្នុងការបង្កើតអាជីវកម្ម និងបង្កើនឱកាសសេដ្ឋកិច្ច។

ក្នុងអំឡុងកម្មវិធីខាងមុខ នឹងមានការចែករំលែកចំណេះដឹង និងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា នវានុវត្តន៍ សហគ្រិនភាព និងការអនុវត្ត AI ក្នុងអាជីវកម្ម។ កម្មវិធីនេះមានគោលបំណងបង្កើតវេទិកាសម្រាប់ការរៀនសូត្រ ការភ្ជាប់បណ្តាញទំនាក់ទំនង និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន និងស្ត្រីក្នុងយុគសម័យឌីជីថល។

បន្ទាប់ពីការបើកដំណើរការដោយជោគជ័យនៅភ្នំពេញ កម្មវិធី “AI+Web4” គ្រោងនឹងបន្តរៀបចំនៅបណ្តាប្រទេសផ្សេងៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព៕

ដោយ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…