ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រាជធានី-ខេត្តជាច្រើននៅកម្ពុជា ទទួលបានគុណភាពខ្យល់កម្រិត «ល្អណាស់» សប្ដាហ៍ទី៣ ខែមិថុនានេះ

KPS99TV

សេចក្តីសង្ខេប

ក្រសួងបរិស្ថានបានរាយការណ៍ថា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមិថុនា កំហាប់ភាគល្អិតជាមធ្យមស្មើ៥,៦៤មីក្រូក្រាមក្នុងមួយម៉ែត្រគូប ធៀបនឹងស្តង់ដារ៥០ ហើយរាជធានីនិងខេត្តជាច្រើនមានគុណភាពខ្យល់ «ល្អណាស់»។

យោងតាមការជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៦៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តរតនគិរី និង ខេត្តកែប៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…