លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដើម្បីពិភាក្សាស្វែងរកយន្តការ និងដំណោះស្រាយសមស្រប ក្នុងការសម្របសម្រួល និងជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យ ស្របតាមច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា។
ការពិភាក្សានេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងការរីកចម្រើន និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
ដោយ៖ ប៉ៃ សុឃីម










