(ភ្នំពេញ) ៖ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានប្រកាសពីភាពជោគជ័យក្នុងការចុះជំរឿនមន្ត្រីរាជការនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាក្រសួងទី១១ ហើយដែលបានបញ្ចប់ដំណើរការនេះរួចរាល់។
តំណាងគណៈកម្មការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំដែនដី ប្រមាណ ១,១០០នាក់ ដែលបានចូលរួមសហការយ៉ាងពេញទំហឹង ធ្វើឱ្យដំណើរការពិនិត្យផ្ទៀងផ្ទាត់នេះ ប្រព្រឹត្តទៅដោយរលូន និងស្របតាមនីតិវិធីដែលបានគ្រោងទុក។
ទន្ទឹមនឹងនេះ នាព្រឹកថ្ងៃដដែល គណៈកម្មការ ក៏បានបន្តបេសកកម្មរបស់ខ្លួនភ្លាមៗ ដោយកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីជាក់ស្តែង ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះទីស្តីការ ក្រសួងទេសចរណ៍ ជាបន្តបន្ទាប់ផងដែរ៕
ដោយ ៖ ឡាយ កុល













