ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ៦ចំណុចនៅវិមានសន្តិភាព

KPS99TV

សេចក្តីសង្ខេប

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ ដើម្បីពិភាក្សារបៀបវារៈទេសចរណ៍ ផែនការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអន្តរជាតិ និងអាស៊ាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១- របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។

២- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។

៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។

៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។

៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។

៦- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…