ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចតេជោ ហ៊ុន សែន ចេញសារក្រើនរំលឹកជុំវិញសុវត្ថិភាពចរាចរណ៍ក្នុងរដូវកាល World Cup ២០២៦

KPS99TV

សេចក្តីសង្ខេប

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រំលឹកអ្នកបើកយានយន្តគ្រប់ប្រភេទឱ្យប្រុងប្រយ័ត្ន និងកុំបើកបរពេលងងុយ ក្នុងរដូវកាល World Cup។

ស្របពេញនឹងរដូវកាលបាល់ទាត់ World Cup ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ចេញសារក្រើនរំលឹកដោយបានគូសបញ្ជាក់ថា បាល់មូលពិតមែនព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូងនិងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅ

តំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើឱ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះមនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផង និងមើលបាល់ទាត់ផងព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក។

សម្ដេចតេជោ រំលឹកថា សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…