លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៤ កងទ័ពជើងគោក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែន ដោយផ្អែកលើការដឹងឮផ្ទាល់ខ្លួន ឬប្រភពដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈបណ្តាញសង្គម នាថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៦ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលអាចបង្កឱ្យមានការភាន់ច្រឡំ និងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងនៅតាមបន្ទាត់ព្រំដែន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមសហការ តាមដាន និងចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ ដោយពឹងផ្អែកលើប្រភពព័ត៌មានផ្លូវការតែប៉ុណ្ណោះ៕
ដោយ៖ ប៉ៃ សុឃីម
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អំពាវនាវកុំចែករំលែកព័ត៌មានព្រំដែនគ្មានប្រភពផ្លូវការ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ
KPS99TVសរសេរ:ប៉ៃ សុឃីម
សេចក្តីសង្ខេប
លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានអំពាវនាវតាមបណ្តាញសង្គមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋជៀសវាងចែករំលែកព័ត៌មានព្រំដែនដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការ។






