ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចតេជោ ហ៊ុន សែន៖ និវត្តជននៃក្រសួងអប់រំ មិនស្ថិតក្រោមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយសារមានសមាគមផ្ទាល់ខ្លួនរួចហើយ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងខេត្តក្រចេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា និវត្តជនជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មិនស្ថិតក្រោមការគ្របដណ្ដប់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយសារវិស័យអប់រំមានសមាគមផ្ទាល់ខ្លួនរួចហើយ។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងខណ្ឌ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា និវត្តជនដែលជាមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា មិនស្ថិតក្រោមការគ្របដណ្ដប់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានោះទេ។

 សម្ដេចតេជោបានបញ្ជាក់ថា មូលហេតុគឺដោយសារក្រសួងអប់រំ យុវជន និងកីឡា មានសមាគមសម្រាប់មន្ត្រី និងនិវត្តជនក្នុងវិស័យរបស់ខ្លួន តាំងពីមុនការបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទៅទៀត។ ដូច្នេះ សមាគមនីមួយៗបន្តអនុវត្តតួនាទី និងបំពេញភារកិច្ចរៀងៗខ្លួន ស្របតាមគោលបំណង និងការរៀបចំរបស់ស្ថាប័ននីមួយៗ៕

ដោយ៖ ប៉ៃ សុឃីម


មតិយោបល់

កំពុងផ្ទុកមតិយោបល់…