ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរ! ខួប៩ឆ្នាំ ប្រាសាទសំបូរព្រៃគុក ជាប់បញ្ជីបេតិកភណ្ឌពិភពលោក UNESCO

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ជាខួប៩ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក UNESCO នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ តំបន់នេះជាសម្បត្តិវប្បធម៌កម្ពុជាពាក់ព័ន្ធអរិយធម៌ចេនឡា ហើយការចុះបញ្ជីគាំទ្រការអភិរក្សសម្រាប់ជំនាន់ក្រោយ។

អបអរសាទរ ខួប៩ឆ្នាំ នៃការចុះបញ្ជី តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦)។

ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងនៃអាណាចក្រចេនឡា និងជាមោទនភាពរបស់ប្រជាជាតិខ្មែរ។ ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក មិនត្រឹមតែជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិឱ្យស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…