គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០.៩២៣នាក់ ទៀត ក្នុងនោះស្ត្រី១០.៦៧៤នាក់ និងកុមារ៦.០៦៦នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ចូលជាធរមាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕
ដោយ៖ ធី លីថូ








