ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាអំពាវនាវឱ្យមានសកម្មភាពសកលកាន់តែខ្លាំងឡើងប្រឆាំងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ

KPS99TV

សេចក្តីសង្ខេប

តំណាងកម្ពុជាប្រចាំអ.ស.ប. កែវ ឈា បានអំពាវនាវឱ្យបង្កើនការប្តេជ្ញាចិត្តប្រឆាំងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ ក្នុងកិច្ចពិភាក្សាក្រុមប្រឹក្សាសន្តិសុខថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ លោកស្នើឱ្យគោរពច្បាប់ ស៊ើបអង្កេតនិងកាត់ទោសជនល្មើស ដោយផ្ដោតលើជនរងគ្រោះ។

ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តអន្តរជាតិឡើងវិញក្នុងការបញ្ចប់អំពើហិង្សាផ្លូវភេទក្នុងជម្លោះ នៅក្នុងកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការគោរព និងការលើកកម្ពស់ច្បាប់អន្តរជាតិ ចំពោះជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះ ដែលដឹកនាំដោយលោកជំទាវ Judith Suminwa Tuluka នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រចាំខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ មិនថារដ្ឋ ឬតួអង្គមិនមែនរដ្ឋ ត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ, ជនល្មើសនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះត្រូវតែត្រូវបានស៊ើបអង្កេត និងកាត់ទោស តាមនីតិវិធីតុលាការដែលមានភាពយុត្តិធម៌ ទុកចិត្តបាន និងពិចារណាដល់ជនរងគ្រោះ ហើយវិធីសាស្រ្តផ្តោតលើជនរងគ្រោះត្រូវស្ថិតនៅជាស្នូលនៃវិធីសាស្រ្តទាំងអស់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…