ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទឹកជំនន់លិចផ្លូវ១ខ្សែរក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល មិនអាចធ្វើដំណើរឆ្លងកាត់បាន

KPS99TV

សេចក្តីសង្ខេប

នគរបាលស្រុកស្រែអំបិលជូនដំណឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ទឹកជំនន់បានលិចផ្លូវក្នុងភូមិបាក់អង្រុត ឃុំដងពែង មិនអាចឆ្លងកាត់បាន។ អាជ្ញាធរបានផ្អាកទទួលភ្ញៀវទេសចរក្នុងឃុំជាបណ្ដោះអាសន្នតាំងពីថ្ងៃទី១២ ខែកក្កដា រហូតដល់មានជូនដំណឹងថ្មី។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អធិការដ្ឋាននគរបាលស្រុកស្រែអំបិលនៃខេត្តកោះកុង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល និងអ្នកត្រូវធ្វើដំណើរឆ្លងកាត់ក្នុងភូមិបាក់អង្រុតថា ដោយសារស្ថានភាពមានភ្លៀងនៅបន្តធ្លាក់ខ្លាំង បង្ករឱ្យមានទឹកជំនន់លិចផ្លូវមួយខ្សែរក្នុងភូមិបាក់អង្រុត ចំណុចបត់ឋ មិនអាចឆ្លងកាត់បានទេ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ច បានជូនដំណឹងផ្អាកការទទួលភ្ញៀវទេសចរមកកម្សាន្តក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិលជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍រួម ។ ក្នុងអំឡុងពេលផ្អាកនេះ អាជ្ញាធរបានណែនាំឱ្យសាធារណជន និងភ្ញៀវទេសចរទាំងអស់ មេត្តាកុំធ្វើដំណើរមកកម្សាន្តក្នុងតំបន់ខាងលើ និងសូមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…