ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋ២៥នាក់ដែលទៅបោះតង់ជាប់គាំង ដោយសារទឹកឡើងលឿនពេក នៅស្ទឹងអូរស្លារ ត្រូវបានជួយសង្រ្គោះដោយជោគជ័យហើយ!

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលស្រុកកំពង់សីលារាយការណ៍ថា ពលរដ្ឋ២៥នាក់ ក្នុងនោះស្រី៦នាក់ ដែលជាប់គាំងដោយទឹកឡើងនៅស្ទឹងអូរស្លារ ត្រូវបានជួយចម្លងដោយក្បូនអស់នៅម៉ោង១០:៣០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយគ្មានអ្នករងគ្រោះ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់រដ្ឋបាលស្រុកកំពង់សីលា បានឱ្យដឹងមុននេះបន្តិចថា«ក្រោយទទួលបានពត៌មាន នៅវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ថា មានបងប្អូនបោះតង់មួយក្រុម ស្ថិតនៅស្ទឹងអូរស្លារ ( ហៅគីឡូ១៥) មានគ្នា២៥នាក់ ស្រី៦នាក់ មានម៉ូតូ១៧គ្រឿង បានជាប់ដោយសារទឹកឡើងលឿនពេកនោះ កម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះសម្របសម្រួលអន្តរាគមន៍ភ្លាមៗ ដោយកម្លាំងនៅប្រចាំការពីយប់រហូតដល់ព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ វេលា ម៉ោង១០:៣០នាទីព្រឹក ទើបកម្លាំងគណៈបញ្ជាការឯកភាព បានជួយចម្លងបានទាំងអស់ ( ការចម្លងមកវិញគឺមានចម្ងាយ ១គីឡូម៉ែត្រជាង ពីកន្លែងបោះតង់ ដោយប្រើប្រាស់ក្បូន ) ដោយពុំមានអ្នករងគ្រោះឡើយ ក្រោយពីបានចម្លងរួចរាល់ បានឱ្យពួកគាត់មកសម្រាក ញ៉ាំបាយទឹក នៅសាលាស្រុក រួចរាល់ទើបត្រឡប់ទៅផ្ទះរៀងខ្លួនវិញ»៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…