ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បើកកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា!

KPS99TV

សេចក្តីសង្ខេប

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ កិច្ចប្រជុំផ្ដោតលើតួនាទី ភារកិច្ច និងការបែងចែកការងារ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពខ្លឹមសារក្នុងយុគសម័យឌីជីថល។

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធការិយាល័យចំណុះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការរៀបចំរចនាសម្ព័ន្ធការងារ ឱ្យស្របតាមតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។
កិច្ចប្រជុំនេះផ្តោតលើការពិនិត្យតួនាទី ភារកិច្ច និងការរៀបចំការិយាល័យនានា ដើម្បីធានាថា ការបែងចែកការងារមានភាពច្បាស់លាស់ សមស្រប និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើការលើកកម្ពស់សមត្ថភាពស្ថាប័ន ការគ្រប់គ្រង និងការផលិតខ្លឹមសារផ្សព្វផ្សាយដែលមានគុណភាព ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន៕
ប្រភព៖ ក្រសួងព័ត៌មាន

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…