ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធនាគារ វីង ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ ដើម្បីលើកស្ទួយសិល្បៈ និងវប្បធម៌ជាតិ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ធនាគារ វីង បានប្រកាសឧបត្ថម្ភសមាគមសិល្បករខ្មែរ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំជាប់គ្នា សរុប៥០ម៉ឺនដុល្លារ។ ថវិកានឹងប្រើលើសុខុមាលភាពសិល្បករ ការបណ្តុះបណ្តាលជំនាន់ក្រោយ និងឱកាសផ្សព្វផ្សាយសិល្បៈខ្មែរទៅឆាកអន្តរជាតិ ដើម្បីអភិរក្សមរតកវប្បធម៌ជាតិ។

ដើម្បីចូលរួមលើកកម្ពស់វិស័យសិល្បៈ និងអភិរក្សមរតកវប្បធម៌ជាតិ ធនាគារ វីង និងសមាគមសិល្បករខ្មែរ បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភជាផ្លូវការ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រសិល្បករខ្មែរ និងជំរុញការអភិវឌ្ឍសិល្បៈឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនេះ ធនាគារ វីង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំជាប់គ្នា ដែលមានទឹកប្រាក់សរុប ៥០ម៉ឺនដុល្លារអាមេរិក។

ថវិកាឧបត្ថម្ភនេះ នឹងត្រូវប្រើប្រាស់សម្រាប់លើកកម្ពស់សុខុមាលភាពរបស់សិល្បករ គាំទ្រការបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ និងបង្កើតឱកាសថ្មីៗ ដើម្បីផ្សព្វផ្សាយ និងនាំយកសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ។ កិច្ចសហការនេះ ក៏ជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិរក្ស និងថែរក្សាមរតកវប្បធម៌ជាតិ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនខ្មែរគ្រប់ជំនាន់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…