ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរមីន អំពាវនាវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះ ក្នុងអំឡុង និងក្រោយទឹកជំនន់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អាជ្ញាធរមីនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងអំឡុងនិងក្រោយទឹកជំនន់ មិនប៉ះឬរើសវត្ថុសង្ស័យ និងរាយការណ៍ភ្លាមទៅអាជ្ញាធរមូលដ្ឋានឬអង្គភាពជំនាញ។ ទឹកជំនន់អាចធ្វើឱ្យមីននិងសំណល់ជាតិផ្ទុះផ្លាស់ទី បង្កើនហានិភ័យដល់សហគមន៍។

អាជ្ញាធរមីន បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលបណ្តាលមកពីយុទ្ធភណ្ឌគ្រឿងផ្ទុះ រួមមាន មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងអំឡុងពេល និងក្រោយពេលកើតមានគ្រោះទឹកជំនន់។

អាជ្ញាធរមីន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវប៉ះពាល់ ឬរើសវត្ថុសង្ស័យដែលអាចជាយុទ្ធភណ្ឌគ្រឿងផ្ទុះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាពជំនាញ ដើម្បីចាត់វិធានការដោះស្រាយប្រកបដោយសុវត្ថិភាព។

សេចក្តីណែនាំនេះ មានគោលបំណងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈទឹកជំនន់អាចបណ្តាលឱ្យមីន និងសំណល់ជាតិផ្ទុះផ្លាស់ទីពីទីតាំងដើម បង្កើនហានិភ័យគ្រោះថ្នាក់ដល់សហគមន៍៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…