ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ បន្តចាប់ឆ្នោតទទួលផ្ទះបណ្តោះអាសន្ន!

KPS99TV

សេចក្តីសង្ខេប

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក គន់ គីម បានជួបពលរដ្ឋភៀសសឹក និងចូលរួមការចាប់ឆ្នោតទទួលផ្ទះបណ្តោះអាសន្ននៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ផ្ទះទាំងនេះសម្រាប់អ្នកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។

(បន្ទាយមានជ័យ)៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក និងចាប់ឆ្នោតទទួលផ្ទះបណ្តោះអាសន្ន នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ នៅភូមិរង់ចាំ។

ជាមួយគ្នានេះឯកឧត្តម អនុប្រធានទី១ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់គោលការណ៍ច្បាស់លាស់ចំពោះការដោះស្រាយពីទុក្ខលំបាកដល់ប្រជាពលរដ្ឋភៀសសឹកដែលសេសសល់មិនទាន់ទទួលបានផ្ទះបណ្តោះអាសន្ន។

បន្ថែមពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានរម្លឹកថា ការផ្តល់ផ្ទះបណ្តោះអាសន្ន សំដៅទៅដល់ប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចទៅលំនៅឋានរបស់ខ្លួន.

ភូមិរង់ចាំ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី មណ្ឌលសុខភាព ស្នាក់ការភូមិ ស្នាក់ការក្រុមការងារខេត្ត សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន៕

ប្រភព៖ហ្វេសប៊ុក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…