រដ្ឋបាលខេត្តព្រះសីហនុ និងសមាគមសហគ្រាសខ្នាតតូច និងមធ្យមខេត្តជឺជាំង ប្រទេសចិន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគ្នា នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងដោយភាគីកម្ពុជា តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូសមាគមសហគ្រាសខ្នាតតូច និងមធ្យមខេត្តជឺជាំង ប្រទេសចិន ដឹកនាំដោយលោក ហ័ង ឈឹង អាន (Huang Cheng An) ប្រធានសមាគម៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា




























































