ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តសៀមរាប រៀបចំដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពសេវាសាធារណៈគំរូ ឆ្នាំ២០២៥ លើកកម្ពស់គុណភាពអប់រំ និងសុខាភិបាល

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីដង្ហែក្បួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អបអរសាទរអង្គភាពជ័យលាភីសេវាសាធារណៈគំរូឆ្នាំ២០២៥ ក្នុងវិស័យអប់រំនិងសុខាភិបាល ដើម្បីលើកទឹកចិត្តឱ្យបន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងនវានុវត្តន៍ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៥ ដែលជាការបង្ហាញពីការទទួលស្គាល់ស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ការរៀបចំដង្ហែក្បួនអបអរសាទរនេះ មានគោលបំណងលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់អង្គភាពដែលទទួលបានជ័យលាភី ព្រមទាំងជំរុញឱ្យអង្គភាពសាធារណៈទាំងអស់បន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងនវានុវត្តន៍ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។

បរិយាកាសនៃពិធីបានប្រព្រឹត្តទៅយ៉ាងអធិកអធម ប្រកបដោយភាពសប្បាយរីករាយ និងមោទនភាព ដែលឆ្លុះបញ្ចាំងពីការរួមសហការរវាងអាជ្ញាធរ មន្ទីរជំនាញ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…