ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ហានិភ័យ! ប្រទះឃើញគ្រាប់បែ/កមិនទាន់ផ្ទុះ២០គ្រាប់ នៅស្រុកថ្មគោល ពលរដ្ឋរាយការណ៍ភ្លាម មន្រ្តីជំនាញយកទៅកម្ទេចចោល

KPS99TV

សេចក្តីសង្ខេប

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២០គ្រាប់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង វេលាម៉ោង១៤:៣០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ហើយបានរាយការណ៍ឱ្យមន្ត្រីជំនាញយកទៅកម្ទេច។ នគរបាលអំពាវនាវកុំប៉ះពាល់វត្ថុសង្ស័យ និងរាយការណ៍ភ្លាម។

(បាត់ដំបង)៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២០គ្រាប់ នៅចំណុចស្រះទឹកវាលស្រែ ក្រុមទី៩ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ច និងមន្រ្តីជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) យកទៅកម្ទេចចោលតាមបច្ចេកទេស។នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២០គ្រាប់នោះរួមាន៖ មីន POHZ2 (60mm) ចំនួន ០៩គ្រាប់, មីន Type 69 (60mm)ចំនួន ០៦គ្រាប់, មីន MBV78A1 (60mm) ចំនួន ០៤គ្រាប់ និងគ្រាប់មូល F1 (55mm) ចំនួន ០១គ្រាប់។

ក្នុងឱកាសនោះ នគរបាលស្រុកថ្មគោល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬសំណល់ជាតិផ្ទុះផ្សេងៗ។ ប្រសិនបើប្រទះឃើញ សូមកុំប៉ះពាល់ឱ្យសោះ ហើយត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ៖ ធី លីថូ



មតិយោបល់

កំពុងផ្ទុកមតិយោបល់…