ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នៅទីក្រុងម៉ានីល

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នៅទីក្រុងម៉ានីល។ កិច្ចប្រជុំមានរដ្ឋមន្ត្រីការបរទេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន Wang Yi ចូលរួម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦បានឲ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលរៀបចំឡើងនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំអាស៊ាន-ចិន គឺជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិន ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា និងបញ្ហាតំបន់ ព្រមទាំងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…