ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការងារ បង្ហាញឯកសារសំខាន់ៗសម្រាប់ស្នើសុំប្រាក់បំណាច់មាតុភាព!

KPS99TV

សេចក្តីសង្ខេប

ការស្នើសុំប្រាក់បំណាច់មាតុភាពត្រូវមានឯកសារមន្ទីរពេទ្យ សំបុត្រកំណើតកូន ប័ណ្ណ ប.ស.ស. អត្តសញ្ញាណប័ណ្ណ ទម្រង់ស្នើសុំ និងគណនីធនាគារ។ ករណីសម្រាលនៅពេទ្យមិនមែនដៃគូ ត្រូវទៅពិនិត្យក្រោយសម្រាលនៅពេទ្យដៃគូ ប.ស.ស.។

 ឯកសារទាំងនោះរួមមាន៖

 លិខិតចេញពីមន្ទីរពេទ្យ ឬបញ្ជាក់ថាបានសម្រាលកូន
 សំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្រកំណើតកូន
 ប័ណ្ណ ប.ស.ស.
 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
 ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
 គណនីធនាគាអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា
 លិខិតផ្ទេរសិទ្ធិ (ករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស និងត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ)។

សូមបញ្ជាក់ថា ករណីសម្រាលកូនធ្វើឡើងនៅពេទ្យមិនមែនដៃគូ ប.ស.ស. សាមីខ្លួនត្រូវមកពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដើម្បីមានសិទ្ធិស្នើសុំប្រាក់បំណាច់មាតុភាព៕
 
ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…