ខេត្តប៉ៃលិន៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារជាតិ នៅតាមខ្សែត្រៀមជួរមុខ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ការអញ្ជើញជួបសំណេះសំណាលនាពេលនេះ គឺដើម្បីលើកទឹកចិត្ត និងសម្តែងការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនប្រទេសជាតិ ព្រមទាំងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីជាការគាំទ្រដល់ជីវភាព និងបេសកកម្មរបស់កងកម្លាំងនៅជួរមុខ៕
ដោយ៖ ប៉ៃ សុឃីម











