គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៨១,៤០%ហើយ ដែលគម្រោងសាងសង់នេះលឿនជាងផែនការដែលបានគ្រោងទុក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។
បើតាមឯកឧត្តម ផន រឹម បានបញ្ជាក់ថា តាមការគ្រោងទុក ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវតភ្ជាប់នៅចុងឆ្នាំ២០២៦នេះ ដោយផ្នែកខាងឆ្វេង(បច្ចុប្បន្ននៅសល់១០ម៉ែត្រ)គ្រោងតភ្ជាប់នៅខែតុលា ឆ្នាំ២០២៦ និងផ្នែកខាងស្តាំងត្រូវតភ្ជាប់នៅអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕
ដោយ៖ ង៉ែត ពិសាន្ត











