ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ត្រឹមឆមាសទី១ ឆ្នាំ២០២៦! កងរាជអាវុធហត្ថខេត្តសៀមរាប ដោះស្រាយករណីបន្ទាន់បាន ៣៥៦ករណី តាមរយៈលេខ ១២៩៦

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តបំពេញបេសកកម្មការពារ និងបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ដោយបានចុះអន្តរាគមន៍ និងដោះស្រាយករណីបន្ទាន់សរុបចំនួន ៣៥៦ករណី តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដែលជាប្រព័ន្ធទំនាក់ទំនងសម្រាប់ទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ។ លេខទូរស័ព្ទ ១២៩៦ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍អំពីហេតុការណ៍បន្ទាន់ បទល្មើសគ្រប់ប្រភេទ និងបញ្ហាផ្សេងៗដែលត្រូវការការអន្តរាគមន៍ជាបន្ទាន់។

ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តបំពេញបេសកកម្មការពារ និងបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ដោយបានចុះអន្តរាគមន៍ និងដោះស្រាយករណីបន្ទាន់សរុបចំនួន ៣៥៦ករណី តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដែលជាប្រព័ន្ធទំនាក់ទំនងសម្រាប់ទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ។

លេខទូរស័ព្ទ ១២៩៦ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍អំពីហេតុការណ៍បន្ទាន់ បទល្មើសគ្រប់ប្រភេទ និងបញ្ហាផ្សេងៗដែលត្រូវការការអន្តរាគមន៍ជាបន្ទាន់។ រាល់ព័ត៌មាន និងបណ្តឹងដែលទទួលបាន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះដោះស្រាយភ្លាមៗ ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងចំណោម ៣៥៦ករណី ដែលបានអន្តរាគមន៍ រួមមានករណីហិង្សា អំពើអុកឡុកក្នុងគ្រួសារដោយអ្នកប្រើប្រាស់គ្រឿងញៀន ករណីក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ការប្រើប្រាស់ឧបករណ៍បំពងសំឡេងរំខានអ្នកជិតខាង ទំនាស់អ្នកជិតខាង ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ករណីលួច ឆក់ ព្រមទាំងករណីផ្សេងៗជាច្រើន ដែលទាមទារការអន្តរាគមន៍ពីសមត្ថកិច្ច។

ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើជួបប្រទះហេតុការណ៍ដែលត្រូវការជំនួយបន្ទាន់ សូមទាក់ទងមកលេខ ១២៩៦ ដើម្បីឱ្យកម្លាំងជំនាញអាចចុះអន្តរាគមន៍បានទាន់ពេលវេលា។

លើសពីនេះ ប្រជាពលរដ្ឋក៏អាចទាក់ទងតាមរយៈ Telegram, WhatsApp និង CoolApp តាមលេខ ០៨៨ ៩៣ ៩៤ ៥៦៧ ឬផ្ញើសារតាមទំព័រហ្វេសប៊ុក Siem Reap Gendarmeries Royale Page ដើម្បីស្នើសុំការអន្តរាគមន៍ ឬផ្តល់ព័ត៌មានផងដែរ។

កងរាជអាវុធហត្ថខេត្តសៀមរាប ក៏សូមសហការពីប្រជាពលរដ្ឋ ដោយកុំធ្វើការហៅទូរស័ព្ទរំខាន ប្រសិនបើមិនមានករណីចាំបាច់ពិតប្រាកដ ដើម្បីទុកពេលវេលាឱ្យក្រុមការងារអាចឆ្លើយតប និងជួយដល់អ្នកដែលកំពុងជួបគ្រោះអាសន្នបានទាន់ពេល៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…