ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលរងក្រុងអ៊ូស៊ីអះអាងថាក្រុមហ៊ុនទេសចរណ៍ជាច្រើនគ្រោងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

លោក Zhou Wendong អភិបាលរងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ បានអះអាងក្នុងវេទិការធុរកិច្ចទេសចណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា ក្រុមហ៊ុនទេសចរណ៍ជាច្រើននៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ គ្រោងធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ។ វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមនាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តំណាងក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី បណ្តាសមាគមមិត្តភាព/វិនិយោគកម្ពុជា-ចិន សារព័ត៌មានចិន ប្រតិបត្តិករទេសចរណ៍សរុបប្រមាណ២៥០នាក់ ក្នុងនោះក៏មានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកប្រមាណ៤០ និងក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ ៤០ក្រុមហ៊ុន។

លោក Zhou Wendong អភិបាលរងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ បានអះអាងក្នុងវេទិការធុរកិច្ចទេសចណ៍ឆ្នាំ២០២៦ និងដំណើរកម្សាន្តទេសចរណ៍ចិនមកកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា ក្រុមហ៊ុនទេសចរណ៍ជាច្រើននៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ គ្រោងធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ។

វេទិការនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមនាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តំណាងក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី បណ្តាសមាគមមិត្តភាព/វិនិយោគកម្ពុជា-ចិន សារព័ត៌មានចិន ប្រតិបត្តិករទេសចរណ៍សរុបប្រមាណ២៥០នាក់ ក្នុងនោះក៏មានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកប្រមាណ៤០ និងក្រុមហ៊ុនទេសចរណ៍ចិនប្រមាណ ៤០ក្រុមហ៊ុន។

លោក Zhou Wendong បានថ្លែងថា ចិននិងកម្ពុជា គឺជាមិត្តដែកថែប ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឈានដល់កម្រិតយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ និងការកសាងសហគមន៍វាសនារួមចិន-កម្ពុជាឈានដល់យុគសម័យថ្មី។ ចំណែកក្រុងអ៊ូស៊ី ខេត្តជាំងស៊ូប្រទេសចិន និងខេត្តព្រះសីហនុ កម្ពុជា ជាគឺបងប្អូននឹងគ្នា។

យ៉ាងណា លោកអភិបាលរងក្រុងអ៊ូស៊ី បានកត់សម្គាល់ថា ខេត្តព្រះសីហនុ មានកោះធម្មជាតិ ឆ្នេរខ្សាច់សក្បុរវែងអន្លាយនិងទឹកសមុទ្រខៀវស្រងាត់ដែលជាសក្តានុពលទេសចរណ៍ដ៏គួឱ្យទាក់ទាញខ្លាំងបំផុត។ ចំណែក ក្រុងអ៊ូស៊ី ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិនដែលអំណោយផលដោយធម្មជាតិមានភ្នំ និងទឹកដ៏ស្រស់ស្អាតដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ដ៏សម្បូរបែបផងដែរ។ បើតាមលោក Zhou Wendong ធនធានទេសចរណ៍ និងវប្បធម៌នៃខេត្តទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

លោកអភិបាលរងក្រុងអ៊ូស៊ី បានលើកឡើងថា ការផ្លាស់ប្តូរទស្សនកិច្ចរវាងខេត្តបងប្អូនទាំងពីរមានភាពរឹងមាំក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ហើយភ្លៀវទេសចរកម្ពុជាជាង២ពាន់នាក់បានទៅទស្សនាក្រុងអ៊ូស៊ី ដែលនាំឱ្យមានការផ្លាស់ប្តូរភ្ញៀវទេសចរទ្វេភាគីកាន់តែល្អប្រសើបន្ថែម។ លោក Zhou Wendong បានបញ្ជាក់ថា កម្ពុជាបានលើកលែងទិដ្ឋាការដល់ប្រជាជនចិនចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរសម្រាប់តភ្ជាប់ទំនាក់ទំនងទេសចរណ៍នៃទីក្រុងទាំងពីរ។

ទន្ទឹមនឹងនេះ លោក Zhou Wendong បានអះអាងថា លោកគាំទ្រនឹងបានជំរុញសហគ្រាស និងក្រុមហ៊ុនទេសចរណ៍ក្រុងអ៊ូស៊ីឱ្យមកសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។ ក្រុងអ៊ូស៊ី នឹងយកវេទិកានេះ ជាចំណុចចាប់ផ្តើមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើ៣ទិដ្ឋភាព៖ ១. រួមគ្នាផ្សព្វផ្សាយទីផ្សារទេសចរណ៍ ២. រៀបចំការផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ និង៣. បើកចំហរច្រកវិនិយោគលើវិស័យវប្បធម៌ និងទេសចរណ៍ទ្វេភាគីនៃទីក្រុងទាំងពីរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ក្រុមការងារKPS99TV

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…