ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការបន្ទាន់លើក្រុមផលិតវីដេអូ ដែលផ្សព្វផ្សាយខ្លឹមសាររើសអើងអ្នកផ្ទុកមេរោគអេដស៍

KPS99TV

សេចក្តីសង្ខេប

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភ័ក្ត្រា បានបញ្ជាឱ្យអង្គភាពជំនាញចាត់វិធានការជាបន្ទាន់ចំពោះក្រុមផលិតមាតិកាវីដេអូមួយ ដែលបានបង្កើតខ្លឹមសារមានលក្ខណៈរើសអើង និងបង្កការមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់អ្នកផ្ទុកមេរោគអេដស៍ (HIV) ដោយសង្កត់ធ្ងន់ថា ការផលិត និងផ្សព្វផ្សាយមាតិកាលើបណ្តាញសង្គម ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ វិជ្ជាជីវៈ និងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ បទបញ្ជានេះ ត្រូវបានចេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយលោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ស្វែងរក និងកោះហៅក្រុមផលិតមាតិកាដែលគេស្គាល់ថា «ក្រុមគ្រូតឿ» មកធ្វើការអប់រំណែនាំ និងចុះកិច្ចសន្យាប្តេជ្ញាគោរពបទប្បញ្ញត្តិ និងក្រមសីលធម៌ក្នុងការផលិតមាតិកាឌីជីថល។

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភ័ក្ត្រា បានបញ្ជាឱ្យអង្គភាពជំនាញចាត់វិធានការជាបន្ទាន់ចំពោះក្រុមផលិតមាតិកាវីដេអូមួយ ដែលបានបង្កើតខ្លឹមសារមានលក្ខណៈរើសអើង និងបង្កការមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់អ្នកផ្ទុកមេរោគអេដស៍ (HIV) ដោយសង្កត់ធ្ងន់ថា ការផលិត និងផ្សព្វផ្សាយមាតិកាលើបណ្តាញសង្គម ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ វិជ្ជាជីវៈ និងការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

បទបញ្ជានេះ ត្រូវបានចេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយលោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ស្វែងរក និងកោះហៅក្រុមផលិតមាតិកាដែលគេស្គាល់ថា «ក្រុមគ្រូតឿ» មកធ្វើការអប់រំណែនាំ និងចុះកិច្ចសន្យាប្តេជ្ញាគោរពបទប្បញ្ញត្តិ និងក្រមសីលធម៌ក្នុងការផលិតមាតិកាឌីជីថល។

ការចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីក្រុមខាងលើបានផលិត និងផ្សព្វផ្សាយវីដេអូមួយ ដោយសមាជិកពាក់អាវពេទ្យ និងរុញគ្រែអ្នកជំងឺ ក្នុងខ្លឹមសារដែលត្រូវបានវាយតម្លៃថា មានលក្ខណៈរើសអើង និងបង្កការមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះអ្នកផ្ទុកមេរោគអេដស៍។

លោក នេត្រ ភ័ក្ត្រា បានគូសបញ្ជាក់ថា អ្នកផលិតមាតិកា និងអ្នកផ្សព្វផ្សាយព័ត៌មានទាំងអស់ មានទំនួលខុសត្រូវក្នុងការបង្កើតមាតិកាដែលផ្តល់តម្លៃជាវិជ្ជមានដល់សង្គម ជៀសវាងការញុះញង់ ការរើសអើង ឬការបង្កការមាក់ងាយចំពោះបុគ្គល ឬក្រុមណាមួយ ដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស។

ការប្រកាសដាក់ចេញវិធានការនេះ បានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

វិធានការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រសួងព័ត៌មាន ក្នុងការពង្រឹងស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់អ្នកផលិតមាតិកាឌីជីថល ព្រមទាំងធានាថា មាតិកាដែលផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម នឹងរួមចំណែកលើកកម្ពស់តម្លៃសង្គម គោរពសិទ្ធិមនុស្ស និងមិនបង្កការរើសអើងចំពោះក្រុមណាមួយក្នុងសង្គម។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…