ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលស្រុកព្រៃនប់ អំពាវនាវប្រជាពលរដ្ឋរួមគ្នាថែរក្សាបរិស្ថាន ដើម្បីស្រុកស្អាត និងគួរឱ្យរស់នៅ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្អាតសំរាមដែលកកស្ទះនៅតាមទីសាធារណៈ ក្នុងគោលបំណងលើកកម្ពស់អនាម័យ សោភ័ណភាព និងការថែរក្សាបរិស្ថាន សំដៅប្រែក្លាយស្រុកព្រៃនប់ឱ្យក្លាយជាតំបន់ស្អាត មានរបៀបរៀបរយ និងប្រកបដោយគុណភាពជីវិតល្អសម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកព្រៃនប់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់ផ្ទះជួល អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមប្រើប្រាស់សេវាប្រមូលសំរាម និងអនុវត្តការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ និងរួមចំណែកកសាងសហគមន៍ស្អាត បរិស្ថានបៃតង និងប្រកបដោយនិរន្តរភាព។

នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្អាតសំរាមដែលកកស្ទះនៅតាមទីសាធារណៈ ក្នុងគោលបំណងលើកកម្ពស់អនាម័យ សោភ័ណភាព និងការថែរក្សាបរិស្ថាន សំដៅប្រែក្លាយស្រុកព្រៃនប់ឱ្យក្លាយជាតំបន់ស្អាត មានរបៀបរៀបរយ និងប្រកបដោយគុណភាពជីវិតល្អសម្រាប់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកព្រៃនប់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់ផ្ទះជួល អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមប្រើប្រាស់សេវាប្រមូលសំរាម និងអនុវត្តការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ និងរួមចំណែកកសាងសហគមន៍ស្អាត បរិស្ថានបៃតង និងប្រកបដោយនិរន្តរភាព។
តម្លៃសេវាប្រមូលសំរាម
• លំនៅឋាន៖ ៨,០០០–១០,០០០ រៀល/ខែ
• បន្ទប់ជួល (១បន្ទប់)៖ ៦,០០០ រៀល/ខែ
សូមចូលរួមអនុវត្ត៖
• វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។
• ដាក់សំរាមនៅមុខលំនៅឋានតាមពេលវេលាកំណត់ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមអាចបំពេញការងារបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
«ស្រុកព្រៃនប់ស្អាត គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា»។
សូមរួមគ្នាចាប់ផ្តើមពីទង្វើតូចៗនៅក្នុងគេហដ្ឋាន និងសហគមន៍របស់យើង ដើម្បីបង្កើតបរិស្ថានស្អាត ទីក្រុងមានសោភ័ណភាព និងអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…