នាពេលថ្មីៗនេះ មានគណនី Tik Tok និងអាចមានគណនីបណ្តាញសង្គមផ្សេងទៀត បានផ្សព្វផ្សាយវីដេអូព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី អមជាមួយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិតដែលបង្កើតឡើងដោយ AI។
ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតទាំងនេះ និងសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើស។ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការលើករណីនេះ និងសូមអំពាវនាវសាធារណជនមេត្តាចៀសវាងចែករំលែកបន្តព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាចបង្កការយល់ច្រឡំដល់សាធារណជនផ្សេងទៀត។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ រាល់ប្រភេទក្រដាសប្រាក់កំពុងចរាចរ និងបានគ្រប់គ្រងរាល់ក្រដាសប្រាក់ផ្សេងៗបានយ៉ាងច្បាស់លាស់ជាទីបំផុត៕
ដោយ៖ ង៉ែត ពិសាន្ត
ធនាគារជាតិប្រាប់សាធារណជនកុំឱ្យចែករំលែកបន្តព័ត៌មានក្លែងក្លាយពាក់ព័ន្ធការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មីអមជាមួយរូបភាពបង្កើតដោយ AI
KPS99TV
សេចក្តីសង្ខេប
នាពេលថ្មីៗនេះ មានគណនី Tik Tok និងអាចមានគណនីបណ្តាញសង្គមផ្សេងទៀត បានផ្សព្វផ្សាយវីដេអូព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការដាក់ឱ្យចរាចរក្រដាសប្រាក់រៀលប្រភេទថ្មី អមជាមួយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិតដែលបង្កើតឡើងដោយ AI។ ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតទាំងនេះ និងសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើស។






