រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះនៅខេត្តកំពង់ស្ពឺ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះបំផុតចំនួន ១៣២៩ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបថ្នាក់ដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយពីប្រទេសអាស៊ាន និងប្រទេសពាក់ព័ន្ធ ដើម្បីពិភាក្សាការងាររួម

សម្តេច ហ៊ុន ម៉ាណែត បានជួបរដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយមកពីអាស៊ាននិងប្រទេសពាក់ព័ន្ធ នៅវិមានសន្តិភាព ថ្ងៃទី១៦ ខែតុលា ដើម្បីពិភាក្សាពង្រឹងកិច្ចសហការក្នុងវិស័យនេះ។

៧៩ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃគិតត្រឹមថ្ងៃទី១៦តុលានេះ

កម្ពុជាបន្តអំពាវនាវឱ្យថៃដោះលែងកងទ័ពកម្ពុជា ១៨រូបឱ្យបានឆាប់និងសុវត្ថិភាព ខណៈប្រភពរាប់ថាដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ពួកគាត់ស្ថិតក្រោមការឃុំគ្រងបាន ៧៩ថ្ងៃ។

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៥

នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូចូលរួមលំហាត់សង្គ្រោះជនរងគ្រោះដោយទឹកជំនន់និងបាក់ដីរវាងកងទ័ពកម្ពុជា-ឡាវ-វៀតណាម នៅឡាវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

សម្ដេចឃួន សុដារី ស្នើឱ្យចិនពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍ បន្តពង្រឹងមិត្តភាពដែកថែបកម្ពុជា–ចិន

សម្ដេច ឃួន សុដារី បានជួបលោក ចាវ ឡឹជី នៅប៉េកាំង ថ្ងៃទី១៤ តុលា ដើម្បីពិភាក្សាការពង្រឹងទំនាក់ទំនងសភា និងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ ទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា-ចិន។