រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បដិសេធព័ត៌មានបណ្តាញសង្គមអំពីការឈូសឆាយផ្លូវរបស់ថៃចូលដីកម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

យោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបដិសេធព័ត៌មានថាថៃឈូសឆាយផ្លូវចូលដីកម្ពុជានៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបញ្ជាក់ថាសកម្មភាពនោះស្ថិតនៅខាងថៃ។

៨០ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ គិតត្រឹមថ្ងៃទី១៧តុលានេះ

គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ទាហានកម្ពុជា១៨រូបត្រូវបានយោធាថៃឃុំខ្លួនអស់៨០ថ្ងៃ។ កម្ពុជាបន្តអំពាវនាវឱ្យដោះលែង និងបញ្ជាក់ថាកំពុងប្រើយន្តការដោះស្រាយនានា ដើម្បីឱ្យពួកគេវិលត្រឡប់ទៅកាន់គ្រួសារដោយសុវត្ថិភាព។

កម្ពុជា-កូរ៉េ ប្តេជ្ញាបន្តចាប់ដៃគ្នាបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនចាំបាច់មានអ្នកទីបីមកជួយជំរុញ

សម្តេច ហ៊ុន ម៉ាណែត បានជួបលោកស្រី KIM Jina អនុរដ្ឋមន្ត្រីការបរទេសទី២របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែតុលា។ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបង្ការ និងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនចាំបាច់មានភាគីទីបីជំរុញ។