
កម្ពុជាប្ដេជ្ញាចិត្តជាថ្មីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវេទិកាជាន់ខ្ពស់របស់ UN
គណៈប្រតិភូកម្ពុជាបានចូលរួមវេទិកា HLPF និងកិច្ចប្រជុំ ECOSOC នៅញូវយ៉ក ដោយបញ្ជាក់ការប្តេជ្ញាចិត្តអនុវត្ត SDGs តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ មន្ត្រីបានលើកពី STI ភាពជាដៃគូសាធារណៈ-ឯកជន និងហិរញ្ញប្បទាននវានុវត្តន៍។









