
អូស្ត្រាលីបន្តគាំទ្រកម្ពុជា លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹក តាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញមុជទឹក
គ.ជ.ស.ស. សហការជាមួយការិយាល័យអនុព័ន្ធយោធាអូស្ត្រាលី បើកវគ្គមុជទឹកមូលដ្ឋានថ្ងៃទី២២ មិថុនា នៅទីបញ្ជាការជួរមុខកោះព្រាប សម្រាប់នាយនាវី និងមន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ។







