កម្ពុជានាំចេញលើមុខទំនិញឧស្សាហកម្មទៅកាន់ចិនក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះធ្លាក់ចុះ៨%ខណៈការនាំចូលរបស់កម្ពុជា ពីចិនវិញមានការកើនឡើង៣០,៤%
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះមានតម្លៃទឹកប្រាក់ ១,០៥ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះ៨%ខណៈការនាំចូលរបស់កម្ពុជាពីប្រទេសចិនវិញ មានតម្លៃទឹកប្រាក់ ១១,៦៣ប៊ីលានដុល្លារអាម៉េរិកកើនឡើង៣០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ដូចនេះកម្ពុជាបានស្នើឱ្យប្រទេសចិនជួយសម្រួលនីតិវិធីនាំចេញ និងកាត់បន្ថយភាពស្មុគស្មាញផ្សេងៗលើមុខទំនិញឧស្សាហកម្មចំនួន២៥មុខ និងផលិតផលកសិកម្មចំនួន១៣
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ