រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

រដ្ឋបាលខេត្តព្រះសីហនុ ចែករំលែកបទពិសោធន៍គ្រប់គ្រងទីលានទុកដាក់សំរាម ជូនដល់ខេត្តសៀមរាប និងបាត់ដំបង

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមប្រតិភូក្រសួងមហាផ្ទៃទៅខេត្តសៀមរាប និងបាត់ដំបង ថ្ងៃទី២១-២២ ខែកញ្ញា ដើម្បីចែករំលែកបទពិសោធន៍គ្រប់គ្រងសំរាម ការញែកសំរាម និងកាត់បន្ថយថង់ប្លាស្ទិក។

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មកត្រឹម ៣,៩% ដោយសារវិបត្តិទេសចរណ៍

ADB ក្នុងរបាយការណ៍ខែកញ្ញា ទម្លាក់ការព្យាករកំណើនកម្ពុជាឆ្នាំ២០២៦ ពី៤,១% មក៣,៩% និងរំពឹងកំណើន៤,៧% នៅឆ្នាំ២០២៧។ ទេសចរណ៍ទន់ខ្សោយប៉ះពាល់សេវាកម្ម ខណៈការនាំចេញកម្មន្តសាល និងទុនវិនិយោគបន្តជួយទ្រទ្រង់សេដ្ឋកិច្ច។

ដំណឹងល្អសម្រាប់កំពង់សោម! មន្ទីរពេទ្យសហការជាមួយទូរទស្សន៍ ធានាសុខភាពថ្មីសម្រាប់ជនជាតិចិន

មន្ទីរពេទ្យកាកបាទក្រហមកំពង់សោម និងទូរទស្សន៍ខេត្តព្រះសីហនុ បានចុះកិច្ចព្រមព្រៀងសហការលើសេវាវេជ្ជសាស្ត្រ ការផ្សព្វផ្សាយចំណេះដឹងសុខភាព និងសកម្មភាពសប្បុរសធម៌ ដើម្បីគាំទ្រប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ចិននៅកម្ពុជា។

សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពនិងជីវភាពរស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងសន្និសីទអន្តរជាតិនៅភ្នំពេញថា កម្ពុជាមិនអនុញ្ញាតឱ្យបណ្ដាញឆបោកបំផ្លាញវឌ្ឍនភាព និងជីវភាពប្រជាជនឡើយ។

កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញបើកសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភ្នំពេញ ដោយមានតំណាងជាង២០ប្រទេសចូលរួម។

ឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ រៀបចំបញ្ជូនទៅតុលាការ ក្រោយសង្ស័យបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីអាយុ ១៣ឆ្នាំ ក្នុងបន្ទប់ទីចាត់ការ

នគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង រៀបចំបញ្ជូននាយកសាលាបឋមសិក្សាអាយុ៥១ឆ្នាំម្នាក់ទៅតុលាការ ពាក់ព័ន្ធការសង្ស័យប្រទូស្តកេរខ្មាសលើសិស្សស្រីអាយុ១៣ឆ្នាំ។