រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ពលរដ្ឋកម្ពុជាបានសាមគ្គីគ្នាទប់ស្កាត់យ៉ាងខ្លាំងរហូតកងទ័ពថៃយកបន្លាលួសចេញទៅវិញ

កងទ័ពថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅលើដែនអធិបតេយ្យរបស់កម្ពុជា នៅម៉ោង ១៤និង២០នាទីថ្ងៃទី២៥ ខែសីហា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែក នៅម៉ោង១៥និង១៤នាទីរសៀល កងទ័ពថៃ បានបន្តបម្រុងធ្វើសកម្មភាពជាថ្មីម្តងទៀត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងទ័ពថៃយកបន្លាលួសចេញទៅវិញ។ នេះបើតាមការអះអាងរបស់លោកជំទាវ ម៉ាលី សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ

ប្រទេសកម្ពុជា និងខេត្តយូណាន រួមដៃគ្នាអភិវឌ្ឍវិស័យទេសចរណ៍

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម XU Hao អភិបាលរង នៃខេត្តយូណាន និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបង្ហាញពីគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តយូណានមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ